សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសាខាខេត្តកំពតគឺត្រូវបានបង្កើតឡើងដោយ ស្ថាបនិកឯកឧត្តមឧកញ៉ាបណ្ឌិត ជា ចំរើន ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារ និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញក្រោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបំផ្លាញនូវធនធានគ្រប់ប្រភេទ ក្នុងនោះក៏មានវិស័យធនធានមនុស្សផងដែរ។
សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសាខាខេត្តកំពត គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់យើងទាំងអស់គ្នាដែលជាក្មេងៗជំនាន់ក្រោយ មានឱកាសក្រេបយកចំណេះវិជ្ជាខាងផ្នែកសណ្ឋាគារ និងទេសចរណ៍ ដើម្បីបំរើឲ្យវិស័យទេសចរណ៍នៅកម្ពុជា។
ជាការពិតណាស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសាខាខេត្តកំពត បានធ្វើកិច្ចសហប្រតិ្តបត្តិការជាដៃគូរជាមួយនឹងក្រុមហ៊ុនសុខាអូតែល ដោយមានគោលបំណងបណ្តុះបណ្តាលជំនាញឯកទេស សណ្ឋាគារ និងទេសចរណ៍ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាជំនាញសណ្ឋាគារ និងទេសចរណ៍នៅទីនោះគឺត្រូវបានជ្រើសរើសឲ្យចូលបំរើការងារនៅក្រុមហ៊ុន សុខាអូតែលដោយស្វ័យប្រវត្តិ។
និស្សិតទាំងអស់ដែលសិក្សានៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាសាខាកំពត នឹងត្រូវទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមៈ
ពេលកំពុងសិក្សាៈ
- សិក្ខាកាមទទួលបានជំនាញអនុវត្តជាក់ស្តែង និងពិតប្រាកដ
- បង្រៀនដោយអ្នកជំនាញដែលមានឯកទេស មានបទពិសោធន៍ផ្ទាល់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ
- អនុវត្តជាក់ស្តែងជាមួយសំភារៈបរិក្ខា ដែលស្របតាមស្តង់ដាការងារពិតប្រាកដ
- សិក្ខាកាមត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សារយៈពេល ៣ខែ នៅតាមសហគ្រាសទេសចរណ៍នានាដែលពាក់ព័ន្ធ
- រៀនបណ្តើរទទួលបានការងារធ្វើបណ្តើរ។
ក្រោយពេលរៀនចប់ៈ
- សិក្ខាកាមទទួលបានអាទិភាពការងារខ្ពស់បំផុតក្នុងការចូលទៅបំរើការងារនៅ ក្រុមហ៊ុនសុខាអូតែល (ខេត្តកំពត)
- ទទួលបានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានបទពិសោធន៍ ដែលបានអនុវត្តជាមួយការងារជាក់ស្តែង
- សិក្សារយៈពេលខ្លី ចំណាយថវិកាតិច អាទិភាពការងារខ្ពស់
- អាចប្រកបអាជីវកម្មដោយខ្លួនឯង។